[English Below]
នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ លោក ឆែម សិរីវត្ថិ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសិក្ខាសាលា ស្តីពី “ការទូតវិទ្យាសាស្ត្រ ក្នុងពិភពលោកដែលមានការប្រែប្រួល” ដែលរៀបចំឡើងដោយរៀបចំដោយ វិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (NISTI) សហការជាមួយសាកលវិទ្យាល័យ CamTech និង AI Forum។
លោក ឆែម សិរីវត្ថិ សហស្ថាបនិករបស់ AI Forum និងជាអ្នកជំនាញផ្នែកបញ្ញាសិប្បនិម្មិត បដិវត្តកម្មប្រព័ន្ធឌីជីថល និងការទូតតាមប្រព័ន្ធអុីនធឺណែត។ នៅក្នុងសិក្ខាសាលានេះ លោកបានសង្កត់ធ្ងន់លើតួនាទីនៃការទូតវិទ្យាសាស្ត្រក្នុងការពង្រឹងអធិបតេយ្យភាពឌីជីថល និងការគិតគូអំពីក្របខ័ណ្ឌអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយបរិយាប័ន្ន។
ការចូលរួមចំណែករបស់លោកបានផ្សារភ្ជាប់ទ្រឹស្ដី និងការអនុវត្ត ដោយបង្ហាញពីតួនាទីយុទ្ធសាស្ត្ររបស់អាស៊ានក្នុងការសហការបង្កើតគុណតម្លៃ និងស្តង់ដារសម្រាប់បច្ចេកវិទ្យាដែលកំពុងរីកចម្រើន រួមទាំងជំរុញការទទួលបានសមភាពតាមរយៈកិច្ចសហប្រតិបត្តិការគោលនយោបាយអន្តរជាតិ។
On April 29, 2025, Mr. Chhem Siriwat was invited as an honorary guest at the workshop “Science Diplomacy in a Changing World,” organized by NISTI of MISTI in collaboration with CamTech University and the AI Forum.
Mr. Siriwat, co-founder of the AI Forum, is an international expert in AI, digital transformation, and cyberdiplomacy. At the workshop, he emphasized the role of science diplomacy in strengthening digital sovereignty and shaping inclusive governance frameworks for AI.
His unique contribution bridged theory and practice, highlighting ASEAN’s strategic role in co-developing values and standards for emerging technologies and advancing equitable access through international policy cooperation.



